BlackBerry មិន​រា​ថយ បន្តត្រៀម​ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដើម​ខែ​ក្រោយ

ក្រុមហ៊ុន BlackBerry បាន​បង្ហោះ​ចេញ​ផ្សាយ​នូវ​វីដេអូ Teaser ថ្មី​លើ​គេហទំព័រ YouTube ជុំវិញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ូឌែល KEY2 ។ បង្ហើប​យ៉ាង​ច្បាស់ការ​ថា​នឹង​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ពីរ​គ្រាប់ ជាមួយ​គ្រាប់ Flash LED អម​ក្តារ​ចុច​ប្រចាំ​ត្រកូល Physical Keyboard។ ក្នុង​វីដេអូ ២៥ វិនាទី ក៏​សង្កត់​ធ្ងន់​លើ​រូបរាង​ខ្នង​ខាង​ក្រោយ​ម៉ាស៊ីន ដែល​រចនា​ក្រឡា​ផ្ទៃ​ឆ្នូត​កាន់​តែ​ប្លែក​ជាង​មុន ហើយ​គែម​ព័ទ្ធ​ជុំវិញ​តួ​ខ្លួន​ក៏​កែប្រែ​ថ្មី​ទៅ​ជា​លោហៈ​ពណ៌​រាង​ខ្មៅ​ងងឹត​វិញ។ KEY2 ជា​ការ​វិវត្ត​បន្ត​ពី​ម៉ូឌែល​ចាស់ Keyone បង្ហាញ​ខ្លួន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ជា​ប្រភេទ​ស្មាតហ្វូន​ធុន​កណ្តាល ដែល​មាន​តម្លៃ​ក្បែរ ៥០០ ដុល្លារ។ តួ​លេខ​ធ្លាប់​បង្ហាញ​មាន ៨៥០ ០០០ គ្រឿង​ដែល BlackBerry លក់​ដាច់​ក្នុង​ឆ្នាំ​ទៅ ប៉ុន្តែ​សម្រាប់ KEY2 Continue reading BlackBerry មិន​រា​ថយ បន្តត្រៀម​ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដើម​ខែ​ក្រោយ

មក​មើលទឹកមុខតារាកូរ៉េញ៉ាំទុរេន ខ្លះសប្បាយ ខ្លះមុខជូរ ល្អសើចហ្មង (វីដេអូ)

ផ្លែទុរេន​ ជា​ប្រភេទផ្លែឈើ​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​មាន​ក្លិន​ឈ្ងុយ។ ទោះបី​ផ្លែឈើ​ប្រភេទ​នេះ​ មាន​ការ​ពេញ​និយម​ក្នុង​ការ​ទទួល​ទាន​ពី​សំណាក់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ពិត​ជា​មិនអាច​ទ្រាំនឹង​ក្លិន ក៏ដូចជា​រសជាតិ​របស់​វា​បាន​ទេ។ ឧទាហរណ៍​ជាក់ស្ដែង​ តារាកូរ៉េ​ល្បីឈ្មោះ​មួយ​ចំនួន​ដូចជា ​Jackson, BamBam, Mark (ក្រុម GOT7), Nickhun (ក្រុម2PM), Victoria (ក្រុម f(x)) ជា​ដើម​សុទ្ធ​តែ​ចូលចិត្ត​ញ៉ាំ​ទុរេន​បំផុត។ ប៉ុន្តែ​ផ្ទុយ​ពី​តារា​ K-Pop ទាំង​នេះ តារាសម្ដែង Song Joong Ki, JB (ក្រុម GOT7) និង​ Ahn Jae Hyun វិញ បែរជា​មិនចេះ​ញ៉ាំទាល់តែសោះ៕ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

វិភាគ​ខ្ទេច​! ​ផ្ដាច់​ព្រ័ត្រ UCL រវាង​ Real Madrid និង Liverpool យប់​នេះ

​វេលា​ម៉ោង ១:៤៥ នាទី​យប់​នេះ​ នឹង​ដឹង​ថា អ្នក​ណា​ទឹក​ភ្នែក​អ្នក​ណា​សើច​រវាង​អធិរាជ​ស ​Real Madrid និង Liverpool ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ UEFA Champios League ​នៅ​ទីក្រុង​ Kiev ប្រទេស​អ៊ុយក្រែន។ ​​ម្ចាស់​ជើង​ឯក​ UCL ៥​សម័យ​កាល​ Liverpool និង​ម្ចាស់​ជើង​ឯក​ UCL ១២ សម័យ​កាល​ Real គឺ​សុទ្ធ​តែ​កំពុង​ឡើង​ជើង​ដូច​គ្នា ខណៈ​ដែល​ក្រុម​ស្ដេច​ស​ ត្រូវ​បាន​គេ​ដឹង​ថា គ្រង​ជើង​ឯក​ពាន​នេះ​ពីរ​ឆ្នាំ​ជាប់ៗ​​គ្នា​នៅ​ពីរ​ឆ្នាំ​ចុង​ក្រោយ​។ ​ចំណែក Liverpool ​វិញ​គ្រង​ជើង​ឯក​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៥។ ដើម្បី​ជ្រាប​ព័ត៌មាន​ច្បាស់ និង​វិភាគ​លម្អិត​ពី​កម្មវិធី​ប្រកួត​នេះ​ សូម​មើល​វីដេអូ​វិភាគ​ខាង​ក្រោម៖