មកមើល រូបថតអំឡុងឆ្នាំ ៧០ និង៨០ ទើបដឹងថា ញ៉ូវយកធ្លាប់ក្រីក្រប៉ុណ្ណា

កាល​ពី​អំឡុង​ឆ្នាំ ៨០ ញ៉ូវយក​គឺ​ជា​ទីក្រុង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ដោយ​សារ​ត្រូវ​បាន​ញាំញី​ដោយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ពេស្យាចារ។ ទាំង​នេះ​ហើយ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់​ក្នុង​ភាព​ទី​ទាល់​ក្រ និង​ចាប់​ផ្ដើម​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ករណី។ ដោយ​ឡែក អ្នក​ថត​រូប​ឯកសារ​ម្នាក់​គឺ​លោក Helen M. Stummer បាន​ផ្ដិត​យក និង​ចង​ក្រង​ទិដ្ឋភាព​គួរ​ឲ្យ​សង្វេគ​ទាំង​នោះ។ ដូច្នេះ​ខាង​ក្រោម​នេះ គឺ​ជា​រូបថតអំឡុងឆ្នាំ ៧០ និង៨០ ទើបដឹងថា ញ៉ូវយកធ្លាប់ក្រីក្រប៉ុណ្ណា ៖

ដូណាល់ ត្រាំប្រកាសជួបគីម ជុងអ៊ុនវិញព្រោះហេតុផលមួយ

នៅថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ជាថ្មីថា លោក​នឹង​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើងនៅថ្ងៃ​ទី១២ ខែ​មិថុនា ខាងមុខក្នុងប្រទេស​សិង្ហបុរី។ យោង​តាម​ការ​ប្រកាស​របស់​សេតវិមាន​ឲ្យ​ដឹង​ថា ជំនួប​កំពូល​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​កែ​ប្រែ​អ្វី​ទាំង​អស់ បើ​ទោះ​បី​ជា​ប្រធានាធិបតី អាមេរិក បាន​ប្រកាស​លុបចោល​ជំនួប​កំពូល​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ក៏ដោយ។ ការ​​ធ្វើ​ឡើង​ដូច​នេះ​ក្រោម​ហេតុ​ផល​ថា កូរ៉េខាងជើង នៅតែ​បង្ហាញ​ឆន្ទៈ​ក្នុងការ​ចរចា​ជាមួយ​អាមេរិក ជា​ហេតុ​ធ្វើ​ឲ្យ​លោក ត្រាំ​ប្រកាស​ឲ្យ​មាន​ជំនួប​នេះ​ឡើង​វិញ។ លើស​ពីនេះ​ទៀត ប្រភព​ខាង​លើ​បញ្ជាក់​​ថា មន្ត្រី​​របស់​សេតវិមាន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សិង្ហបុរី​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​រៀប​ចំ​ជំនួប​កំពូល​ទៀត​ផង។ គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃព្រហស្បតិ៍ទី ២៤ ឧសភា ២០១៨ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ប្រកាស​លុប​ចោល​កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី ១២ មិថុនានោះ ព្រោះតែកូរ៉េខាងជើង សម្តែងនូវអាកប្បករិយាខឹងសម្បារ Continue reading ដូណាល់ ត្រាំប្រកាសជួបគីម ជុងអ៊ុនវិញព្រោះហេតុផលមួយ

​ខ្លាំង​បាត់​!!! កត្តា​ទាំង​នេះ​អាច​នាំ​ឲ្យ​ប្រឈម​នឹង​ការ​រលាក​សួត​កាន់តែខ្លាំង​

​ជំងឺ​រលាក​សួត​គឺជា​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​នៅក្នុង​សាច់​សួត​។ វា​ប៉ះពាល់​ទៅលើ​ថង​សួត​តូចៗ​ក្នុង​សួត​ដែល​ហៅថា Alveoli និង​ធ្វើឲ្យ​កន្លែង​នេះ​ពោរពេញ​ទៅ​ដោយ​ទឹក ឬ​ខ្ទុះ​ផងដែរ​។ ដោយសារតែ Alveoli ជា​កន្លែង​បណ្តុរ​អុកស៊ីសែន និង​ឧស្ម័ន​កាបូនិ​ច​រវាងសួត និង​ចរន្តឈាម ដូច្នេះ​ជំងឺ​រលាក​សួត​អាច​នឹង​ធ្វើឲ្យ​កន្លែង​នេះទៅ​ជា​ពិបាក​ធ្វើការ និង​ពិបាក​ដកដង្ហើម​បាន​។ អាការៈ​ញឹកញាប់​នៃ​ជំងឺរលាកសួត​មានដូច​ជា ក្អក ឈឺ​ទ្រូង អស់កម្លាំង ក្តៅខ្លួន បែក​ញើស គ្រុន​ញាក់ ច​ង្អោ ក្អួត និង​វង្វេងវង្វាន់​។ ​ទោះបីជា​យ៉ាងណា​ក៏ដោយ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​រលាក​សួត​បាន ទោះបី​ខ្លះ​មិន​បង្កឡើ​ដោយ​វីរុស ឬ​បាក់តេរី​ក៏ដោយ​៖ ១. ​ជក់បារី​ ​ការជក់បារី​ធ្វើឲ្យ​ជាតិពុល​រាប់ពាន់​ប្រភេទ​ចូលទៅ​ក្នុង​ខ្លួន​តាមរ​យៈ​សួត ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​សួត​ខូចខាត​ដំបូង​គេ​ដែរ ថ្វី​បើ​សរីរាង្គ​ផ្សេងៗ​ជាច្រើន​អាច​រង​ការប៉ះពាល់​ដែរ​។ វា​ក៏​ជា​ហេតុផល​ច្បាស់លាស់​មួយ​ដែល​និយាយថា ឲ្យតែ​អ្នកជក់​បារីដឹង​តែរ​លា​កសួត​ជាងគេ​ហើយ​។ គ្រូពេទ្យ​និយាយថា ស្ទើតែ ១០​ភាគរយ​នៃ​មនុស្ស​ទាំងអស់​ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​ការ​រលាក​សួត​ទាក់ទង​នឹង​ការជក់បារី អាច​ក្លាយទៅជា​មហារីក​សួត​នៅ​រយៈពេល ១២​ខែក្រោយ​។ ២.​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ Continue reading ​ខ្លាំង​បាត់​!!! កត្តា​ទាំង​នេះ​អាច​នាំ​ឲ្យ​ប្រឈម​នឹង​ការ​រលាក​សួត​កាន់តែខ្លាំង​

មិត្ត​ Fake ឬ​មិត្ត​ចាក់​​ពី​ក្រោយ​ខ្នង​​តែង​មាន​ចំណុច​ទាំង ៦យ៉ាង​នេះ

ជា​ធម្មតា​មិត្តភាព​សុទ្ធ​តែ​ល្អ​នៅ​ពេល​ដំបូង​ តែ​បន្ទាប់​មក​វា​អាច​នឹង​ប្រែ​ទៅ​ជា​ល្អក់​កករ​ក៏​ថា​បាន​។​ អ្នក​អាច​នឹង​ពិបាក​បែង​ចែក​រវាង​មិត្ត​ល្អ​ និង​មិត្ត​គិត​តែ​ពី​ផល​ប្រយោជន៍។​ កញ្ញា​នឹង​បង្ហាញ​ពី​សញ្ញា​ខ្លះៗ​ដែល​បញ្ជាក់​ថា​មិត្ត​អ្នក​មិន​ស្មោះ​ត្រង់​នឹង​អ្នក​៖​ ១.​ ល្អ​ជាមួយ​តែ​ពេល​មាន​ផល​ប្រយោជន៍ ចំពោះ​មិត្ត​ភាព​ពិត​ប្រាកដ​ នោះ​មិន​មាន​ពាក្យ​ថា​ចប់​ និង​ដែន​កំណត់​នោះ​ទេ​។​ ដែន​កំណត់​ត្រង់​នេះ​គឺ​សំដៅ​លើ​ការ​គោរព​ ស្រលាញ់​គ្នា​ប្រៀប​ដូច​ជា​បង​ប្អូន​។​ មិត្ត​ក្លែង​ក្លាយ​ព្យាយាម​ធ្វើ​ជា​ចូល​ចិត្ត​អ្នក​ ហើយ​ការ​ស្រលាញ់​ចូល​ចិត្ត​នោះ​គឺ​ទាម​ទារ​ឱ្យ​មាន​អ្វី​ម៉្យាង​ត្រលប់​មក​វិញ​ ពោល​គឺ​ចង់​បាន​ផល​ប្រយោជន៍។​ ២.​ មិត្ត​របស់​អ្នក​ធ្វើ​ឫកពា​ប្លែក​នៅ​មុខ​គេ​ឯង​ខុស​ពី​ពេល​នៅ​ជាមួយ​អ្នក​ នៅ​ពេល​ដែល​មិត្ត​អ្នក​ធ្វើ​ល្អ​ជាមួយ​អ្នក​តែ​ពេល​នៅ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ នោះ​បាន​ន័យ​ថា​គេ​គ្រាន់​តែ​ចង់​ឱ្យ​អ្នក​គ្រប់​គ្នា​មើល​មក​គេ​ល្អ​តែ​ប៉ុណ្ណោះ។​ គេ​មិន​បង្ហាញ​ខ្លួន​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ទេ​ តែ​បែរ​ជា​ប្រឹង​ធ្វើ​ល្អ​មុខ​អ្នក​ដទៃ។​ ៣.​ គេ​និយាយ​ដើម​អ្នក​ ប្រសិន​បើ​គេ​ជា​មិត្ត​របស់​អ្នក​ ហេតុអ្វី​គេ​និយាយ​មិន​ល្អ​ពី​អ្នក​នៅ​ក្រោយ​ខ្នង? ពេល​ខ្លះ​អ្នក​អាច​នឹង​មិន​ដឹង​ថា​គេ​និយាយ​ដើម​អ្នក​នោះ​ទេ។​ អញ្ចឹង​ហើយ​អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ថា​នៅ​ពេល​ដែល​អ្នក​ប្រាប់​រឿង​អ្វី​មួយ​ទៅ​គេ ​តើ​រឿង​នោះ​ដឹង​ទៅ​ដល់​អ្នក​ដទៃ​បាន​ដោយ​របៀប​ម៉េច? ៤.​ នៅ​ពេល​អ្នក​និង​មិត្ត​អ្នក​ខ្វែង​គំនិត​គ្នា​ គេ​ក៏​ឈប់​និយាយ​រក​អ្នក​ មនុស្ស​តែង​មាន​គំនិត​ខុសៗ​គ្នា​ ប៉ុន្តែ​មិត្ត​ល្អ​គេ​នឹង​ព្យាយាម​សម្រប​សម្រួល​និង​កែ​តម្រូវ​។ ពេល​ដែល​អ្នក​ខុស​ មិត្ត​ល្អ​តែង​តែ​នៅ​ក្បែរ​អ្នក​គាំទ្រ​អ្នក​ មិន​មែន​ឈប់​និយាយ​ជាមួយ​អ្នក​នោះ​ទេ។​ ៥.​ គេ​ឈប់​ទាក់​ទង​អ្នក​នៅ​ពេល​ដែល​គេ​មាន​មិត្ត​ថ្មី​ មិត្ត​ភាព​ក៏​មិន​ខុស​ពី​ស្នេហា​ដែរ​ គេ​នឹង​លែង​ទុក​អ្នក​ក្នុង​កែវ​ភ្នែក​។​ Continue reading មិត្ត​ Fake ឬ​មិត្ត​ចាក់​​ពី​ក្រោយ​ខ្នង​​តែង​មាន​ចំណុច​ទាំង ៦យ៉ាង​នេះ

យន្តហោះ A319 មួយចុះចតនៅកម្ពុជាលើកដំបូង រំពឹងជួយលើកមុខមាត់វិស័យទេសចរណ៍កម្ពុជា

កាលពីម៉ោង៧:៣៩ នាទីយប់ថ្ងៃសុក្រថ្នាក់ដឹកនាំ និងបុគ្គលិក Cambodia Airways បានជុំគ្នាចាំទទួលយន្តហោះទី១ ប្រភេទ A319 របស់ក្រុមហ៊ុន Cambodia Airways មកចុះចតលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីបើកដំណើរការបានជាង ៧ខែនៅកម្ពុជា។ A319 នេះជាប្រភេទយន្តហោះមានតែកៅអីថ្នាក់សេដ្ឋកិច្ច(Economy class) ១៥០ កៅអីប៉ុណ្ណោះ ហើយនឹងត្រៀមបើកជើងហោះហើរទី១ នៅខែ កក្កដា។ ដោយសារទីផ្សារអាកាសចរណ៍របស់កម្ពុជាមានការរីកចម្រើនក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខក្រុមហ៊ុន Cambodia Airways គ្រោងនឹងនាំយកយន្តហោះទី២បន្ទាប់ទៀតនៅខែមិថុនានេះ ជាមួយនឹងគម្រោងពង្រីកការទិញបន្ថែម ៣ទៅ៥គ្រឿងទៀត សម្រាប់ចុះចតផ្ទាល់នៅព្រលានយន្តហោះភ្នំពេញក្នុងចុងឆ្នាំនេះតែម្តង។ ជាមួយគ្នានេះ Cambodia Airways នឹងចាប់ផ្តើមដំណើរការជើងហោះហើរអន្តរជាតិពីកម្ពុជាទៅកាន់ហុងកុង ម៉ាកាវ និងតៃវ៉ាន់ហើយឆ្នាំក្រោយនឹងបង្កើតខ្សែហោះហើរ ទៅអាស៊ីអាគ្នេយ៍ និងចិនដីគោកបន្ថែមទៀត។ Continue reading យន្តហោះ A319 មួយចុះចតនៅកម្ពុជាលើកដំបូង រំពឹងជួយលើកមុខមាត់វិស័យទេសចរណ៍កម្ពុជា

បទ​ថ្មី​ «អច្ឆរិយៈ​កីឡា​» ​​ក្លាយ​ជា​បទ​គោរព​ទង់​​កីឡា​​ជាតិ​​ល្ងាច​​នេះ​

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២៥​ ឧសភា នេះ​ហើយ​នៅ​ពហកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​ដោយ​មាន​សម្តេច​តេជោ​ ហ៊ុន សែន​ជា​អធិបតី។ ក្នុង​ពីធី​ធំ​ជា​ប្រវត្តិ​សាស្ត្រ​នេះ​នឹង​មាន​ការ​សម្តែង​សិល្បៈ​ និង​កីឡា​ជា​ច្រើន​ប្រភេទ​ដើម្បី​អបអរសាទរ។ ជា​ពិសេស​ Smart មាន​មោទនភាព​បង្ហាញ​ជូន​បទ​ចម្រៀង​​ថ្មី​សន្លាង​គឺ​ ​«អច្ឆរិយៈ​កីឡា​​»​​ ​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​​ពីរ។ បទ​ចម្រៀង​ថ្មី​នេះ​បាន​​ក្លាយ​ជា​បទ​ផ្លូវ​ការ​សម្រាប់​​គោរព​ទង់​កីឡា​ជាតិ​ក្នុង​ព្រឹត្តិការណ៍​អស្ចារ្យ​នេះ។ ស្រប​ពេល​នេះ​ក៏​មាន​ការ​សម្តែង​បទ​ «អ្នក​ចម្បាំង​កីឡា»​ដែរ។ បទ​ចម្រៀង​​ដែល​ពោរពេញ​ដោយ​មោទនភាព​ទាំង​ពីរ​បទ​​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​​ Smart រួម​សហការ​ជា​មួយ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រុម​​ Small World Small Band។ សូម​ចូល​ទៅ​​​ Smarturl.it/SmartMusicSing ។ បង្ហាញ​ការ​គាំទ្រ​កីឡា​ជាតិ​ នៅ​លើ​ Smart Tunes អ្នក​​គ្រាន់​តែ​ផ្ញើ​លេខ​ 999955 ទៅ​កាន់​ 855 ដើម្បី​បទ​ «​អច្ឆរិយៈ​កីឡា» និង​ផ្ញើ​លេខ​​ 999956 Continue reading បទ​ថ្មី​ «អច្ឆរិយៈ​កីឡា​» ​​ក្លាយ​ជា​បទ​គោរព​ទង់​​កីឡា​​ជាតិ​​ល្ងាច​​នេះ​

សូជីអូ ប៉ះឈុតស្នេហាស្រៀវស្រើបជាមួយ Anne មិនដឹងម៉ារីម៉ាគិតយ៉ាងណាទេ

បុរស​សង្ហា​កូន​ ១​ Dingdong Dantes (សូជីអ៊ូ) និង​តារាសម្ដែង​ Anne Curtis បាន​ចាប់​ដៃគ្នា​សម្ដែង​​រឿង​ថ្មី​មាន​ចំណងជើងថា​ “Sid and Aya”។ នេះ​គឺ​ជា​លើក​ទី១​ហើយ​ ដែល​ Dingdong និង​ Anne សម្ដែង​ជា​ដៃគូ​ក្នុង​ខ្សែភាពយន្ត​ជាមួយ​គ្នា។ ដោយឡែក​សម្រាប់​ផ្ទាំង​ទស្សនីយភាព​ថ្មី​នេះ​ តួស្រី​ Aya ដែល​សម្ដែង​ដោយ​ Anne គឺ​ជា​មនុស្ស​ម្នាក់​មាន​ការ​ស្រមើស្រមៃ។ រីឯ​ Sid (Dingdong) គឺជា​មាន​រឿង​ស្មុគស្មាញ​ច្រើន ផ្ទុយ​ពី​តួ​ស្រី។ ក្រោយពី​ស្គាល់ និង​យល់ពី​គ្នា​កាន់​តែ​ច្រើន​ អ្នក​ទាំង​ ២​ក៏​មាន​ចិត្ត​ស្នេហា​ឲ្យ​គ្នា​ដោយ​មិន​ដឹង​ខ្លួន។ រឿង​រ៉ាវ​អាថ៌កំបាំង​មិន​គួរ​ឲ្យ​ជឿ​ជាច្រើន​ នឹង​បង្ហាញ​ខ្លួន​ជា​បន្ត​បន្ទាប់​ ដែល​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​ឃើញ​ហើយ​ ប្លែក​អារម្មណ៍ ព្រោះបើ​តាម​ចំណងជើង​ គឺ “Not Continue reading សូជីអូ ប៉ះឈុតស្នេហាស្រៀវស្រើបជាមួយ Anne មិនដឹងម៉ារីម៉ាគិតយ៉ាងណាទេ

វិធី​មួយ​អាច​ឆែក​ដឹង​ភ្លាម​ លេខ VIN លើ​ឡាន​ពិតជា​ហ្សីនមកពីនាយ​ឬ​អត់ (វិដេអូ)

លេខ​ VIN ដែល​មាន​ជាប់​នៅ​ខាង​មុខ​តាប្លូ អ្នក​បើកបរ នៅ​ចំហៀង​ទ្វារ ឬ​ផ្នែក​ផ្សេង​ៗ​នៃ​រថយន្ត​នោះ ជា​លេខ​សម្គាល់​អត្ត​សញ្ញាណ​របស់​រថយន្ត ដែល​វា​បរិយាយ​ពី ប្រទេស រោង​ចក្រ ឆ្នាំ​ផលិត និង​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​។ ដោយ​សារ​តែ VIN មាន​លេខ​ដែល​បញ្ជាក់​ពី​ឆ្នាំ​ផលិត​ និង​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​ អាច​មាន​ជន​ខិលខូច​មួយ​ចំនួន​លួច​បន្លំ​​កែ​ខ្ទង់​ណា​មួយ​ដូច​ជា​លេខ​ឆ្នាំ​ផលិត កែ​ឡើង​​ស៊េរី​​ខ្ពស់​ជាដើម។ ថ្ងៃ​នេះ Sabay បង្ហាញ​​តិកនិក​ដើម្បី​បញ្ជាក់​ថា លេខ VIN ​ជា​លេខ​ពិត​ប្រាកដ មិន​មាន​ការ​កែ​ផ្លាស់​ប្ដូរ តាម​រយៈ​ការ​ធ្វើ​ប្រមាណ​វិធី​ ដែល​ផ្ទៀង​ផ្ទាត់​ជាមួយ​ខ្ទង់​ទី ៩ ជា​លេខ​បញ្ជាក់​ថា VIN នោះ​ពិត​ប្រាកដ​ឬ​អត់។ ជា​ដំបូង​ត្រូវ​យក​លេខ​ VIN មក​រាយ​ក្នុង​ជួរ​ទី​ ១ ដោយ​រំលង​ខ្ទង់​ទី ៩ ព្រោះ​យើង​នឹង​យក​លទ្ធផល ដែល​ចេញ​ពី​ការ​គណនា​នេះ​មក​ផ្ទៀង​ផ្ទាត់​ជាមួយ​លេខ​ខ្ទង់​ទី ៩៖ Continue reading វិធី​មួយ​អាច​ឆែក​ដឹង​ភ្លាម​ លេខ VIN លើ​ឡាន​ពិតជា​ហ្សីនមកពីនាយ​ឬ​អត់ (វិដេអូ)

ស្លាប់មួយឡានស្តែងៗ ខណៈកំពុង Live ហ្វេសប៊ុក​ពេល​បើកបរ (មានវីដេអូ)

អ្នក​ដំណើរ ៩ នាក់ និង​នាក់​បើក​បរ​ម្នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ក្នុង​ប្រទេស ហុងគ្រី។ កាល​ពី​ថ្ងៃ អង្គារ​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរ​មួយ​កើត​ឡើង​រវាង​ឡាន​វ៉ែន ជាមួយ​នឹង​ឡាន​ដឹក​ខ្សាច់។ មុន​ពេល​កើត​ហេតុ គេ​ឃើញ​ឡាន​វ៉ែន​បើក​បរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ ៩ នាក់​ផ្សេង​ទៀត ខណៈ​ពេល​កំពុង Live ហ្វេសប៊ុក​បណ្ដើរ​បើកបរ​បណ្ដើរ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​បុក​ជាមួយ​ឡាន​ដឹក​ខ្សាច់​មក​ពី​ខាង​មុខ​តែ​ម្ដង ដោយសារ​អ្នក​បើក​បរ​កំពុង​ផ្តោត​មើល​ការ Live ហ្វេកប៊ុក។ ក្រោយ​ពេល​កើត​ហេតុ ប៉ូលិស​បាន​ស៊ើប​អង្កេត​ឃើញ​ថា​អ្នក​បើកបរ​មាន​ឈ្មោះ Petru Kalau អាយុ ៣៨​ឆ្នាំ ហើយ​អ្នក​រួម​ដំណើរ​ទាំង​អស់​ដែល​បាន​ស្លាប់​ សុទ្ធ​តែ​ជា​ជន​ជាតិ រ៉ូម៉ានី។ ចំណែក​ឯ​អ្នក​បើក​បរ​ឡាន​ដឹក​ខ្សាច់ បាន​រង​របួស​ធ្ងន់​ហើយ​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ យ៉ាងណាមិញ យោង​តាម​អ្នកនាំពាក្យក្រសួងការបរទេសរ៉ូម៉ានី​ឲ្យ​ដឹង​ថា អាជ្ញាធរ​រ៉ូម៉ានី​នឹង​ធានា​រ៉ាប់​រង​ការ​ចំណាយ​ទាំង​ស្រុង​សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​សាកសព​នៃ​ជន​រង​គ្រោះ​ទាំង​អស់៕ សូម​ទស្សនាវីដេអូខាងក្រោម ៖

Adam Levine បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី “Carpool Karaoke” ឡើង​កូរ​ពេញ​ហ្នឹង!

មេក្រុម Maroon 5 តារា​ចម្រៀង Adam Levine សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ពិធី​ករ James Corden សម្រាប់​កម្មវិធី Carpool Karaoke ពី​ក្នុង​កម្មវិធី “The Late Late Show” របស់​ពិធី​ករ​រូប​នេះ។ តាម​រយៈ​វីដេអូ​នេះ​បាន​បង្ហាញ​ថា​ពួក​គេ​ គឺ​ពិត​ជា​ឪពុក​ដ៏​ល្អ​ទាំង​ពីរ​រូប។ Adam បាន​បង្ហើរ​សំនៀង​ច្រៀង​បទ​ចម្រៀង​ល្បី​ៗ ដូច​ជា “Moves Like Jagger”, “Sugar”, “This Love”, “She Will Be Loved” និង “Wait”។ អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​បំផុត​នោះ​​ គឺ​អ្នក​ទាំង​ពីរ​ត្រូវ​ប៉ូលិស​ឃាត់​មួយ​ភ្លែត ដើម្បី​សំណូម​ពរ​បទ​ចម្រៀង​មួយ​បទ ព្រម​ទាំង​ណែនាំ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍។